មិនច្បាស់ម៉េចទៀតប៉ុណ្ណឹងហើយ! Songkarn ដេកឈឺជាប់នឹងគ្រែ បាត់ Matt ឈឹង ហើយថែមទាំង

0

ជឿជាក់ថាបងប្អូនមួយចំនួនប្រាកដជាបានដឹងហើយ ពីអតីតស្វាមីរបស់តារាស្រី Aff Tasaprn លោក Songkarn បានចូលដេកពេទ្យនៅបន្ទប់សង្រ្គោះបន្ទាន់ ពេលកន្លងទៅថ្មីៗនេះ គិតមកទល់នឹងពេលនេះអស់រយៈពេល ៧ ថ្ងៃហើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយពេលនេះ លោកបានធូរស្រាលច្រើនជាងមុនហើយ និងបានចេញមកនិយាយឱ្យដឹងដែរថា មូលហេតុដែលលោកឈានដល់ថ្នាក់ចូលពេទ្យសង្រោះបន្ទាន់ ក៏ព្រោះតែលោកបានជិះកង់ហាត់ប្រាណជាមួយក្រុមមិត្តភក្តិ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រួចក៏បានទៅបុកនឹងឡានដែលកំពុងតែចតនៅខាងផ្លូវ រហូតបណ្តាលឱ្យរងរបួសធ្ងន់ បាក់ឆ្អឹងជំនីធ្លុះចូលទៅក្នុងសួតបង្កឱ្យធ្លាយសួត រហូតត្រូវបញ្ជូនមកសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យភ្លាម។ យ៉ាងណាមិញ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាការរបស់លោកពេលនេះក៏បានធូស្បើយខ្លះហើយដែរ ថែមទាំងទទួលបានការលើកទឹកចិត្ត ព្រួយបារម្ភពីមិត្តៗ ក្រុមគ្រួសារ កូនរបស់លោកថែមទៀតផង។ ដោយឡែក នៅពេលនេះ មហាជនកើតក្តីងឿងឆ្ងល់ជាខ្លាំង ដោយគេបានលើកឡើងថា

តើមកទល់ពេលនេះលោក Songkarn និង Matt ជាគូស្នេហ៏ក្រោយបន្ទាប់ពីលែង Aff នៅមានទំនាក់ទំនងគ្នាជាធម្មតា ឬ បែកគ្នាហើយ? ព្រោះគេនៅចាំបានថា មួយរយមុន អ្នកទាំងពីរបានបង្ហោះសារឆ្ល់ើយឆ្លងគ្នាប្លែកៗ

ហាក់បីបង្ហាញថាស្នេហាដើរដល់ផ្លូវបំបែក ហើយជាពិសេសនៅពេលដែលលោក Songkarn កំពុងតែឈឺដេកពេទ្យនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់នេះ គេក៏សង្កេតឃើញថា គ្មានវត្តមានគូស្នេហ៍សំណព្វចិត្ត Matt Peranee នៅមើលថែថ្នាក់ថ្នម ឬហើយថែមទាំងមិនបង្ហោះសារជូនពរអ្វីដែរ រហូតមហាជនជាច្រើនកាន់តែសង្ស័យខ្លាំងឡើង៕ កាន់តែជ្រាបច្បាស់សូមបងប្អូនមើលរូបភាពខាងក្រោមនេះទាំងអស់គ្នា៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​