ជឿជាក់បងប្អូនប្រាកដជាបានស្គាល់តារាស្រីជើងចាស់ ដែលគេហៅថារាជិនីចម្រៀងស្រុកស្រែ និង តារាសម្ដែងជើងចាស់ថៃដ៏ល្បីកក្រើកនោះ
គឺលោកស្រី Hi Apaporn Nakornsawan ដែលកំពុងត្រូវបានការកោតសរសើរពីមហាជនថ្មីៗនេះ។ បើគិតមកទល់នឹងពេលនេះ តារាស្រីជើងចាស់រូបនេះ មានអាយុ ៥៣ ឆ្នាំទៅហើយ តែលោកស្រីទើបតែបានសម្រេចក្ដីស្រម៉ៃ
ដោយបានបញ្ចប់ការសិក្សារបស់ខ្លួន ដោយលោកស្រីបានទទួលសញ្ញាបត្រចេញពីសាកលវិទ្យាល័យ Bangkokthonburi University ហៅកាត់ថា BTU ក្នុងជំនាញវិទ្យាសាស្ត្រនយោបាយ ដោយទទួលបានលំដាប់ពិន្ទុខ្ពស់ជិតនឹង ៤.០០ ទៀតផង។
ក្នុងឱកាសថ្ងៃទទួលសញ្ញាបត្រនោះ តារាស្រី Hi Apaporn បានទម្លាយអារម្មណ៍សប្បាយរីករាយខ្លាំង ដោយនេះគឺជាក្ដីស្រមៃរបស់លោកស្រីដែលប៉ងប្រាថ្នាមកតាំងតែពីតូច តែពុំមានឱកាស ព្រោះគ្រួសារក្រលំបាកគ្មានលទ្ធភាព
ហើយជាពិសេសចង់សម្រេចគោលបំណងអ្នកម្ដាយបណ្ដូលចិត្តដែលចង់ឃើញកូនបានរៀនចប់ចុងចប់ដើមនឹងគេ៕ តោះកាន់តែជ្រាបច្បាស់សូមបងប្អូនមើលវីដេអូខាងក្រោមនេះទាំងអស់គ្នា៖