កន្លងមកមួយរយៈធំហើយដែលតារាសម្ដែងប្រុសស្រីដ៏ល្បីប្រចាំប្រទេសថៃគឺ តារាស្រី Bow Maylada និង តារាប្រុសរូបសង្ហាលោក Mick Thongraya បានផ្តាច់សម្ពន្ធភាពស្នេហាជាមួយគ្នាដោយបន្សល់ទុកត្រឹមតែអនុស្សាវរីយល្អៗប៉ុណ្ណោះ។
បន្ទាប់បែបពីតារាប្រុស Mick មិនបានប៉ុន្មាន តារាសម្ដែងស្រី Bow Maylada ក៏បានទៅផ្ដើមស្នេហ៍ថ្មីជាមួយនឹងតារាប្រុសថ្ពាល់ខួច Alek Teeradetch ដោយពេលនេះស្នេហាពួកគេកំពុងតែផ្អែមល្អែមខ្លាំង ស្ទើរតែធ្វើឱ្យមហាជនលួចច្រណែន។
ចំណែកតារាប្រុសរូបសង្ហាលោក Mick វិញ កំពុងតែធ្វើឱ្យមហាជនជាច្រើនមានការចាប់អារម្មណ៏ ដោយសារតែលោក និង តារាស្រី Preaw Tussaneeya បន្ទាប់ពីពួកគេបង្ហាញសកម្មភាពផ្អែមល្ហែមជាមួយគ្នា
ដោយធ្លាយរូបភាពស្និទ្ធស្នាល ដោយគេឃើញតារាស្រី Preaw បានងើយថើបថ្ពាល់តារាប្រុសរូបនេះ ហើយ Mick ក៏បានទិញស្បែកជើងមានតម្លៃថ្លៃជូនជាកាដូឱ្យតារាស្រី Preaw ថែមទៀតផង។ ទន្ទឹមនឹងរូបភាព វីដេអូ ព្រមទាំងភាពស្និទ្ធស្នាលទាំងអស់នោះ
តារាប្រុស Mick ក៏បានចេញមកទម្លាយច្បាស់ៗក្នុងបទសម្ភាសសារព័ត៌មានថា ៖ «សម្រាប់ទំនាក់ទំនងលោកជាមួយតារាស្រី Preaw គឺត្រឹមតែបងប្អូនប៉ុណ្ណោះ។ លោកចាត់ទុក Preaw គឺជាប្អូនស្រី មិនមានអ្វីលើសពីនោះឡើយ៕ សូមមើលរូបភាពខាងក្រោម៖