មនុស្សភាគច្រើនប្រហែលជាបានស្គាល់លោកយាយពិការភ្នែក Baba Vanga ហើយ។ សមត្ថភាពទស្សន៍ទាយរបស់គាត់ ត្រូវបានមនុស្សលើសកលលោកកោតសរសើរពោលគឺលោកយាយបានទាយត្រូវហេតុការណ៍ធំៗជាច្រើនដូចជាការរំលាយសហភាពសូវៀត, ការវាយប្រហារថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១, ជាដើម ពោលគឺអត្រាត្រឹមត្រូវរបស់គាត់គឺមានរហូតដល់ទៅ៨៥ភាគរយឯណោះ។~
យ៉ាងណាមិញ នៅឆ្នាំ២០២២ខាងមុខនេះ យោងតាមទំនាយទាយទុក និងការព្យាករណ៍របស់ លោកយាយBaba Vanga ដែលជាការដកស្រង់ដោយសារព័ត៌មាន MSN New ពិភពលោករបស់យើងនឹងជួបប្រទះទៅនឹងហេតុការណ៍សំខាន់ៗទាំងនេះ៖
១/.ការរញ្ជួយដីនិងរលកយក្សស៊ូណាមិ
នៅពេលដែលយើងនិយាយអំពីការទស្សន៍ទាយពីរញ្ជួយដីក្នុងពិភពលោក វាហាក់ដូចជាគ្រោះមហន្តរាយធម្មជាតិតែងតែមាន។ ប៉ុន្តែលោកយាយ Baba Vanga បានព្យាករណ៍ថានៅឆ្នាំ ២០២២...