Tag: បច្ចេកវិទ្យា
ពិតជាអស្ចារ្យ! តាមពិតអត្ថន័យឈ្មោះក្រុមហ៊ុនថ្មីដែល facebook ដាក់ មានន័យ និងគោលបំណងបែបនេះ
Facebook បានធ្វើការផ្លាស់ប្ដូរឈ្មោះរបស់ក្រុមហ៊ុនខណៈដែលប្រជាប្រិយភាពរបស់ក្រុមហ៊ុនមានការថយចុះ។ Facebook ដែលធ្លាប់ជាក្រុមហ៊ុន និងកម្មវិធីបណ្ដាញទំនាក់ទំនងសង្គមដ៏ធំមួយនឹងលែងប្រើឈ្មោះហ្វេសប៊ុក~
ដើម្បីសម្គាល់ក្រុមហ៊ុនហើយបានងាកមកប្រើឈ្មោះ Meta ជំនួសវិញ ខណៈដែលកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនមានការថយចុះជុំវិញពិភពលោកក្នុងពេលថ្មីៗនេះ។~
ទាក់ទងទៅនឹងការផ្លាស់ប្ដូរឈ្មោះរបស់ក្រុមហ៊ុនលោក Zuckerberg បានបញ្ជាក់ថា ការប្រើឈ្មោះ Facebook សម្រាប់សម្គាល់ក្រុមហ៊ុនគឺវាភ្ជាប់ទៅនឹងផលិតផលតែមួយ ដែលវាមិនអាចតំណាងឱ្យអ្វីៗទាំងអស់ដែលក្រុមហ៊ុនកំពុងធ្វើនាពេលបច្ចុប្បន្ននេះ ឬនៅពេលអនាគត។~
ជាមួយនឹងការប្រើឈ្មោះថ្មីសម្រាប់ស្គាល់ក្រុមហ៊ុន ពាក្យ "Facebook" នឹងត្រូវបានប្រើសម្រាប់សម្គាល់កម្មវិធីបណ្ដាញទំនាក់ទំនងសង្គមតែប៉ុណ្ណោះ ដែលដូចគ្នានិងកម្មវិធីមួយចំនួនទៀតមានដូចជា WhatsApp និង Instagram។~
Meta ដែលជាគំរោង Metaverse...
កុំចង់ខ្លាំង! Tiktok ក្លាយជាកម្មវិធីដែលមានអ្នកប្រើប្រាស់ច្រើនវ៉ាដាច់ Facebook ទូទាំងពិភពលោក ដែលចំនួនអ្នកប្រើប្រាស់
ក្រុមហ៊ុន global survey of downloads ប្រចាំពិភពលោកបានបង្ហាញលទ្ធផលក្នុងឆ្នាំ ២០២០ ថា កម្មវិធី Tiktok ដែលជាកម្មវិធីចែករំលែកវីដេអូកម្សាន្តបង្កើតនៅក្នុងប្រទេសចិន បានក្លាយជាកម្មវិធីបណ្ដាញសង្គមជាប់ចំណាត់ថ្នាក់លេខ១ក្នុងចំណោមកម្មវិធីល្បីៗទាំងអស់ក្នុងពិភពលោក។ ~
កម្មវិធីកម្សាន្ត Tiktok នេះ បានដាក់ឲ្យប្រើប្រាស់ដំបូងឡើងនៅក្នុងឆ្នាំ ២០១៨ កន្លងទៅនេះ វាជាកម្មវិធីដ៏ធំទូលាយដែលអាចឲ្យអ្នកលេងទស្សនាវីដេអូកម្សាន្តផ្សេងៗ និងអាចបង្កើតវីដេអូកម្សាន្តខ្លួនឯងដើម្បីចែករំលែកទៅកាន់អ្នកលេងបណ្ដាញសង្គមផងដែរ។~
គេនៅចាំបានថា កម្មវិធី TikTok បានធ្លាក់ប្រជាប្រិយភាពបន្តិចនៅអាមេរិក...
គាំទ្រស្នាដៃខ្មែរទេបងប្អូន? ទីបំផុតកូនខ្មែរមួយរូបអាច ផលិតកុំព្យូទ័រយូរដៃរាងស្តើងមិនចាញ់ Apple របស់ អាមេរិក នោះទេ
លោក ធុល រិទ្ធី សហស្ថាបនិក SmallWorld ជាមនុស្សចូលចិត្តឆ្ងល់ ចូលចិត្តសាកល្បងអ្វីដែលថ្មី បើទោះជាលោកមិនបានទទួលការសិក្សាជ្រៅជ្រះបញ្ចប់ថ្នាក់មហាវិទ្យាល័យដូចគេក៏ដោយ ប៉ុន្តែលោកពិតជាអស្ចារ្យណាស់ ដែលអាចផលិតកុំព្យូទ័របានដោយខ្លួនឯង គឺកុំព្យូទ័រម៉ាកគម្ពីរ (Koompi)។
ស្ថាបនិករូបនេះបានលើកឡើងថា កាលនៅរៀនលោកបានចំណាយពេលចូលបណ្តាល័យស្រាវជ្រាវច្រើន ជាពិសេសចំណាយពេលរៀនជំនាញផ្សេងៗទាក់ទងនឹងបច្ចេកវិទ្យាដោយខ្លួនឯងតាមអ៊ីនធឺណេត
និងបានឆ្លងកាត់បទពិសោធន៍ធ្វើការផ្នែកបច្ចេកវិទ្យាជាច្រើន ដូចជាបង្កើតវេបសាយលក់អចលនទ្រព្យ ទើបមកបង្កើត Small World Venture ដើម្បីជួយអ្នកចាប់ផ្តើមអាជីវកម្មថ្មីថ្មោង ហើយកុំព្យូទ័រគម្ពីរនេះបានចាប់កំណើតឡើងនៅចុងឆ្នាំ ២០១៨ ដែលជាក្តីស្រមៃរបស់លោក រិទ្ធី...