Tag: ពីនេះពីនោះ
នៅក្មេងទេ តែខ្សែប្រយុទ្ធ រហ័សនាម អណ្ដើក Mbapee សល់លុយចាយ ៥ ជាតិមិនអស់
Kylian mbapee ជាខ្សែប្រយុទ្ធបារាំងវ័យក្មេង មានអាយុ ២២ឆ្នាំ ដែលបច្ចុប្បន្នកំពុងប្រកបអាជីពនៅក្លិប មហាសេដ្ឋីបារាំង Paris Saint-Germain ។ កីឡាកររូបនេះ ត្រូវបានក្លិប PSG នាំយកពីក្លិប Monaco ចាប់តាំងពីឆ្នាំ ២០១៧ មកម្ល៉េះ។~
ខ្សែប្រយុទ្ធឆ្នើមរបស់ PSG រូបនេះក៏មានប្រាក់ខែខ្ពស់កប់ពពកផងដែរ នៅឆ្នាំ ២០២០។ ក្នុងនោះ...
លោកយាយពិការភ្នែកដែលធា្លប់ទាយរឿងធំៗលើពិភពលោកត្រឹមត្រូវ ៨៥ភាគរយ ពេលនេះបង្ហាញទំនាយក្នុងឆ្នាំ ២០២២ ជិតមកដល់នេះ គួរឱ្យបារម្ភ
មនុស្សភាគច្រើនប្រហែលជាបានស្គាល់លោកយាយពិការភ្នែក Baba Vanga ហើយ។ សមត្ថភាពទស្សន៍ទាយរបស់គាត់ ត្រូវបានមនុស្សលើសកលលោកកោតសរសើរពោលគឺលោកយាយបានទាយត្រូវហេតុការណ៍ធំៗជាច្រើនដូចជាការរំលាយសហភាពសូវៀត, ការវាយប្រហារថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១, ជាដើម ពោលគឺអត្រាត្រឹមត្រូវរបស់គាត់គឺមានរហូតដល់ទៅ៨៥ភាគរយឯណោះ។~
យ៉ាងណាមិញ នៅឆ្នាំ២០២២ខាងមុខនេះ យោងតាមទំនាយទាយទុក និងការព្យាករណ៍របស់ លោកយាយBaba Vanga ដែលជាការដកស្រង់ដោយសារព័ត៌មាន MSN New ពិភពលោករបស់យើងនឹងជួបប្រទះទៅនឹងហេតុការណ៍សំខាន់ៗទាំងនេះ៖
១/.ការរញ្ជួយដីនិងរលកយក្សស៊ូណាមិ
នៅពេលដែលយើងនិយាយអំពីការទស្សន៍ទាយពីរញ្ជួយដីក្នុងពិភពលោក វាហាក់ដូចជាគ្រោះមហន្តរាយធម្មជាតិតែងតែមាន។ ប៉ុន្តែលោកយាយ Baba Vanga បានព្យាករណ៍ថានៅឆ្នាំ ២០២២...
ធ្លាប់តែឮទឹកគូត្រី ប្រុសគូស្រី! តែនេះប្រុសគូប្រុស រៀបការឡើងផ្អើលភូមិមិនលួចលាក់ឡើយ
ធ្លាប់តែឮទឹកគូត្រី ប្រុសគូស្រី តែសម័យនេះ ហាក់ប្រែប្រួលច្រើន ដោយសារតែមានការបើកចំហរ ឱ្យមានការស្រលាញ់ភេទដូចគ្នា ជាពិសេសបើកដៃឱ្យរៀបការតាមប្រពៃណីងថែមទៀតផង។~
គូស្នេហ៏ប្រុសមួយគូ បានធ្វើឱ្យអ្នកលេងបណ្ដាញសង្គមមានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែពួកគេបានសម្រេចចិត្ត ដឹកដៃគ្នាចូលរោងការ ឡើងអធិកអធមតែម្ដង។~
បើតាមរូបភាពបង្ហាញអំពីសកម្មភាពហែជំនូន សែនចងដៃ សំពះផ្ទឹម ដោយមានការចូលរួមពីលោកមេបាដែលជាឪពុកម្តាយទាំងសងខាង និងមានការរៀបចំសុទ្ធសឹងតែជារបៀបទូទៅក្នុងពិធីរៀបមង្គលការផ្លូវការ ហើយថែមទាំងបានបង្ហាញរូបថតដ៏ផ្អែមល្ហែមរវាង គូស្នេហ៍ប្រុសស្រលាញ់ប្រុសមួយគូដ៏ស្រស់សង្ហានេះថែមទៀតផង។~
សូមជម្រាបបន្តិចថា នៅក្នុងប្រទេសថៃជាប្រទេសមួយដែលមានអាត្រាខ្ពស់នៃចំនួនអ្នកស្រលាញ់ដូចគ្នា(LGBTQ) ហើយសិទ្ធិសេរីភាពជាទូទៅនៃអ្នកស្រលាញ់ភេទដូចគ្នាក៏មានលក្ខណៈបើកចំហផងដែរ៕~
ពេលស្រលាញ់អ្វីក៏ល្អ ស្មោះស្ម័គ្រប្តូរផ្ដាច់ ដាក់ខ្នោះដៃជាប់គ្នា បាន៤ខែសុំកាត់ចោលព្រោះបែកគ្នាវិញ
គូស្នេហ៍ពីប្រទេស Ukraine ធ្លាប់ទទួលបានចំណាប់អារម្មណ៍ជាខ្លាំង នៅពេលពួកគេហ៊ានដាក់ខ្នោះដៃគ្នាដើម្បីបាននៅជាប់គ្នាគ្រប់ពេល ពេលនេះបានសុំឲ្យគេកាត់ខ្នោះចោល ព្រោះចង់ដើរផ្លូវរៀងខ្លួនហើយ។~
កាលពីថ្ងៃបុណ្យនៃក្ដីស្រលាញ់ឆ្នាំនេះ នាង Viktoria Pustovitova និងលោក Alexander Kudlay មកពីប្រទេស Ukraine បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង នៅពេលគូសង្សារនេះ បានហ៊ានដាក់ខ្នោះដៃគ្នា ដើម្បីកុំឲ្យឃ្លាតឆ្ងាយគ្នា ១វិនាទីណាទាំងអស់។ ពួកគេបានរស់នៅដោយរួមមាន ការផ្លាស់ខោអាវ គេង ញ៉ាំ និងទៅបន្ទប់ទឹកជាមួយគ្នាជាង...
កូនគោចម្លែក កើតមកមានភ្នែកតែ ១ផ្អើលអ្នកភូមិនាំគ្នាគោរពបូជា ជឿថាព្រះមកចាប់កំណើត ដល់ដឹងការពិតមានជំងឺនេះសោះ
ពិតជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល ដែលកូនគោដ៏ចម្លែកមួយក្បាលទើបនឹងកើត ត្រូវបានអ្នកស្រុក នៅភាគខាងជើងប្រទេសឥណ្ឌា នាំគ្នាគោរពបូជា ចាត់ទុកដូចជាព្រះក្នុងសាលនាហិណ្ឌូ ក៏ព្រោះតែកូនគោមួយក្បាលនោះ ខុសប្លែកពីសត្វគោដទៃ កើតមកមានភ្នែកតែមួយគត់។~
បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា កូនគោខាងលើដែលកំពុងតែបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិស្រុក ភ្លូកទឹកភ្លូកដី នាំគ្នាមកមើល និងគោរពបូ-ជាដូចជាព្រះនេះ កើតមកមានភ្នែកតែ១ ធំ នៅកណ្តាលមុខរបស់វាតែម្តង ខណៈសូម្បីតែច្រមុះមាត់ចង្ការបស់វាវិញ ក្រឡុបៗដូចប្រដាប់ឃ្លុំមាត់ឆ្កែ អណ្តាតលៀនប៉ឹមៗអឹបជាប់ច្រមុះ ដូចប្រឹងដកដង្ហើមយ៉ាងខ្លាំង។~
~
ម្ចាស់កូនគោចម្លែកនេះ មិនបញ្ចេញឈ្មោះបាននិយាយថា ចាប់តាំងពីកូនគោនេះកើតមក មានមនុស្សម្នាជាច្រើនផ្អើលនាំគ្នាមកមើលវា។...
អបអរផង មិនខ្វះបាយហូបទេ! បុរសម្នាក់សម្រេចចិត្តរៀបការជាមួយនឹង «ឆ្នាំងដាំបាយ» លែងខ្វល់រឿងប្រពន្ធមិនចេះដាំបាយ
ទឹកគូត្រី ប្រុសគូស្រី! ប៉ុន្តែស្រាប់តែថ្មីៗនេះ មានការចែករលែក និងភ្ញាក់ផ្អើលជាខ្លាំង នៅក្នុងបណ្ដាញសង្គម ដោយសារតែមានរូបភាពបុរសម្នាក់ ដែលបានរៀបការជាមួយឆ្នាំងដាំបាយ~។
បើតាមប្រភព័ត៌មានពី Timesnownews បុរសម្នាក់នោះគឺជាជនជាតិឥណ្ឌូនេសុី ហើយការរៀបការរបស់គាត់ គឺកំពុងតែល្បីល្បាញខ្លាំងក្នុងបណ្ដាញសង្គម Twitter ដែលកូនក្រមុំជាឆ្នាំដាំបាយ~។
រូបភាព ៣សន្លឹកដែលបង្ហាញការរៀបការមួយនេះ បានធ្វើឲ្យមហាជនជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង និងអស់សំណើចផងដែរ នៅពេលដែលឃើញ កូនកម្លោះម្ចាស់គណនី Kahirol Anam បានបង្ហោះពីទិដ្ឋភាពមង្គលការខ្លួន នៅថ្ងៃទី...
សរុបទ្រព្យសម្បត្តិរបស់ អតីតកីឡាបាល់ទាត់លោក David Beckham និងភរិយា មិនទាបជាងប្រមុខនៃគ្រួសាររាជវង្សអង់គ្លេសទេ
សរុបតម្លៃនៃទ្រព្យសម្បត្តិរបស់ អតីតកីឡាបាល់ទាត់វ័យ ៤៦ ឆ្នាំ លោក David Beckham និងភរិយាត្រូវបានគេនិយាយថាមិនទាបជាងប្រមុខនៃគ្រួសាររាជវង្សអង់គ្លេសទេ។~
David Beckham និង Victoria Caroline Adams គឺជាគូស្វាមីភរិយាដែលគួរឱ្យកោតសរសើរបំផុតនៅក្នុងពិភពកំសាន្ត ក៏ដូចជាពិភពបាល់ទាត់ពិភពលោក ហើយខ្សែបម្រើប្រយុទ្ធជើងចាស់រូបនេះ ក៏ជាប់ជាកីឡាករបាល់ទាត់ដែលមានជាងគេ ចំណាត់ថ្នាក់លេខ ៤ ក្នុងពិភពបាល់ទាត់ផងដែរ។~
~
ហើយបើនិយាយពីទ្រព្យសម្បត្តិសរុបវិញ មកទល់ពេលនេះ គ្រាន់តែទ្រព្យសម្បត្តិរបស់អតីតកីឡាករសញ្ជាតិអង់គ្លេស David Beckham...
កូនក្រមុំវ័យ ១៥ឆ្នាំយំសន្លប់ស្ដូក ក្រោយពីខាងកូនកម្លោះ បំបាក់មុខនាងពេក ដែលធ្វើឲ្យមង្គលការគាំងពាក់កណ្ដាលទី
ពិតជាគួរឲ្យអាណិតកូនក្រមុំអាយុ ១៥ ឆ្នាំម្នាក់ នៅក្នុងខេត្តនគររាជសីមា ប្រទេសថៃ ដែលត្រូវបានអនាគតស្វាមីបំបាក់មុខ ធ្វើឲ្យនាងខូចចិត្តជាខ្លាំង រហូតយំដួលសន្លប់បាត់ស្មារតី។~
កូនក្រមុំម្នាក់នោះ មិនបានបញ្ចេញឈ្មោះទេ ហើយបើយោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ម្ដាយខាងកូនស្រី បានបង្គាប់ថ្លៃបណ្ណាការចំនួន ២ ពាន់ដុល្លារ។ ក្រោយត្រូវរ៉ូវគ្នា ម្ដាយខាងកូនស្រី គ្មានលុយទេ ដោយបានទៅខ្ចីអ្នកជិតខាង យកមករៀបពិធីមង្គលការសិន ដោយគិតថាពេលចប់ នៅពេលខាងកូនកម្លោះជូនថ្លៃបណ្ណាការ ទើបសងគេវិញ។~
លុះបានអញ្ជើញភ្ញៀវ ញាតិមិត្ត...
ឃើញសិស្សហូបសល់ នាយកសាលាឯកជនមួយកន្លែង ដើរទៅអាហារសល់របស់សិស្សទាំងនោះមកហូប ពេលដឹងការពិតគួរឲ្យសរសើរ
នាយកសាលាឯកជនមួយកន្លែង ក្នុងទីក្រុង Qiyang នៃខេត្តហ៊ូណាន បានបង្កឲ្យមានការជជែកវែកញែកយ៉ាងខ្លាំង នៅលើបណ្ដាញអ៊ីនធឺណេតកាលពីប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីមានវីដេអូឃ្លីបមួយ បានបង្ហាញឲ្យឃើញថា ~
គាត់កំពុងបរិភោគអាហារសល់ពីសិស្សានុសិស្ស។ ហើយចំពោះសកម្មភាពបែបនេះ បានធ្វើឲ្យមហាជនកោតសរសើរ និងអ្នកខ្លះទៀត បានបញ្ចេញមតិដោយលើកឡើងថា វានឹងបង្កហានិភ័យដល់សុខភាពផងដែរ។~
លោកនាយក Wang Yongxin អាយុ៥៨ឆ្នាំ បានប្រាប់សារព័ត៌មានឲ្យដឹងថា ចាប់តាំងពីសប្ដាហ៍មុនម៉្លេះ គាត់បានបរិភោគអាហារទាំងបីពេលរបស់គាត់ដែលនៅសល់ពីសិស្ស ហើយម៉ោងអាហារថ្ងៃត្រង់វិញ គាត់បានបរិភោគអាហារសល់ពីសិស្សចំនួនពី៦ ទៅ៧នាក់ឯណោះ។ ~
មូលហេតុដែលគាត់ធ្វើបែបនេះ...
កាន់តែមានលុយ ចូលចិត្តធ្វើអ្វីប្លែកៗ បុរសម្នាក់មុននឹងសុំសង្សារៀបការ ធ្វើឲ្យនាងភ័យបុកពោះសិន
អ្នកមានលុយមួយចំនួន នៅពេលសុំមនុស្សស្រីដែលខ្លួនរៀបការម្ដងៗ គឺឡើងផ្អើលល្បី និងប្លែកៗ ដើម្បីធ្វើឲ្យនារីដែលខ្លួនស្រលាញ់មានអារម្មណ៏រំភើប និងទទួលយកការរៀបការរបស់ខ្លួន។
ជាក់ស្ដែងថ្មីៗនេះ បុរសម្នាក់ធ្វើឲ្យពេញបណ្ដាញអ៊ីធើណែត នៅពេលរូបគាត់បានសុំមិត្តស្រីខ្លួនរៀបការ។ បុរសម្នាក់នោះឈ្មោះថា James Prestwood អាយុ៣៧ឆ្នាំ បាននាំមិត្តស្រីរបស់លោក ទៅជិះស្គីហោះលើទឹកយ៉ាងសប្បាយរីករាយ នៅតំបន់ Devon ក្នុងប្រទេសអង់គ្លេស តែនាងក៏មានអារម្មណ៏ភ័យបុកពោះផងដែរ។
ការនាំនាងជិះបែបនេះ លោក James មានបំណងសុំនាងរៀបការ ក្រោយមានទំនាក់ទំនងស្នេហាជាមួយគ្នាអស់រយៈពេលបីឆ្នាំកន្លះមកហើយ។ ក្រោយនាំគ្នាជិះស្គីហោះលើទឹកយ៉ាងសាហាវ ធ្វើឲ្យគេនាំគ្នាមើលព្រាងព្រៀតរួចមក
James...