Tag: សង្គមបរទេស
នៅថៃ គេបើកចូលឆ្នាំវិញដែរ តែហាមលេងជះទឹក ប៉ាតម្សៅ និង ហាមលក់ ផឹកគ្រឿ.ងស្រ.វឹ.ង ត្រូវធ្វើតាមជាកំហិត មានច្រើនទៀតដូចជា
ដូចដែលបងប្អូនបានដឹងហើយថា ក្រោយខកខានចូលឆ្នាំប្រពៃណីខ្មែរអស់រយៈពេល ២ឆ្នាំមក ដោយសារតែកូវីដ១៩ សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានសម្រេចចិត្ត ឱ្យមានការប្រារព្ធពីធីចូលឆ្នាំប្រពៃណីជាតិឡើងវិញ។~
ដោយឡែកនិយាយពីប្រទេសថៃជិតខាងយើងវិញ កំពុងតែរាលដាលកូវីដ១៩ខ្លាំងគួរសម តែក៏មិនបានបិទចូលឆ្នាំដែរ ដោយបានប្រកាសអនុញ្ញាតឱ្យមានរៀបចំពិធីបុណ្យចូលឆ្នាំ តែក៏ត្រូវគោរពតាមគោលការណ៍មួយចំនួន ដែលកំណត់ឡើងដើម្បីធានាសុវត្ថិភាព និង កាត់បន្ថយការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។~
លក្ខខណ្ឌទាំងនោះមានដូចជា៖
ត្រូវសុំការអនុញ្ញាតពីសាលាខណ្ឌ ដើម្បីរៀបចំពិធីបុណ្យតាមបែបសាសនា ឬ កម្សាន្តនានា សម្រាប់ការចូលរួមមិនលើសពី ១០០០ នាក់។ បើរៀបចំពិធី មានអ្នកចូលរួមលើសពី ១០០០...
ហួសចិត្ត! ប៉ូលិសជិះបុកពេទ្យម្នាក់ស្ល-ា.ប់ ស្រាប់តែរត់ទៅបួស ហើយបែរជានិយាយបែបនេះ
ប៉ុន្មានថ្ងៃនេះ មានការជជែកវែកញែក និងផ្ទុះការរិះគន់ជាខ្លាំងនៅក្នុងបណ្ដាញសង្គមថៃ ទៅលើប៉ូលិសម្នាក់ ដែលបានជិះម៉ូតូបុកនារីម្នាក់ជាគ្រូពេទ្យស្ល-ាប់ ហើយក៏បានរត់ទៅបួស។ ដែលហេតុការណ៏នេះ បានកើតឡើងកាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២២ កន្លងទៅ។~
ការផ្ទុះការរិះគន់នេះ គឺដោយសារតែប៉ូលិសម្នាក់នោះ អាចរួចខ្លួនហើយទៅបួសបាន ដែលជាហេតុបង្កឱ្យមានមតិមិនសុខចិត្តជាច្រើនពីសំណាក់មហាជន។~
បើតាមព័ត៌មានបានឱ្យដឹងថា គ្រូពេទ្យស្រីជំនាញខាងភ្នែកម្នាក់ឈ្មោះថា Kratai អាយុ ៣៣ ឆ្នាំ បានធ្វើដំណើរឆ្លងផ្លូវលើគំនូសនៅមុខមន្ទីរពេទ្យដែលខ្លួនធ្វើការនៅទីក្រុងបាងកក ស្រាប់តែភ្លាមៗមានជនម្នាក់បានបើកម៉ូតូធំក្នុងល្បឿនលឿន រួចបោះពួយបុកមួយទំហឹងរហូតបណ្តាលឱ្យគ្រូពេទ្យស្រីបាត់បង់ជីវិតនៅនឹងកន្លែងតែម្តង។~
ក្នុងហេតុការណ៏មួយនេះ...
កំពុងតែពេញនិយម ឡើងស្ទះវត្តហើយពេលនេះ មនុស្សម្នានាំគ្នាបុកសម្រុកទៅវត្ត ដើម្បីបានបិតមាសពេញមុខ ព្រោះជឿថា
មនុស្សម្នាកំពុងតែល្បីតៗគ្នា និងបាននាំគ្នាបុកសម្រុកទៅវត្តកកកុញ ដើម្បីបិទមាសពេញមុខ ដែលកំពុងតែផ្អើល និងទទួលទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពេញបណ្ដាញសង្គមតែម្ដង។~
វត្តអារ៉ាមមួយកន្លែងមានព្រះសង្ឃធ្វើពិធីបិតមាសលើផ្ទៃមុខនោះគឺស្ថិតនៅ សាឡារី នៅខេត្តនុន្ទបុរីប្រទេសថៃ។ យោងតាមប្រភពព័ត៌មាន មូលហេតុដែលបណ្ដាលឱ្យនាំគ្នាទៅបិតមាសលើផ្ទៃមុខនេះ ដោយសារតែពួកគេមានជំនឿថា ~
គឺការធ្វើបុណ្យឡើងរាសី សុំលាភសំណាងទាំងរឿងការងារ និងរឿងជីវិត។ ចៅអធិការវត្តបានឱ្យដឹងថា ដើមឡើយនៅវត្តនេះ មានតែការលើករាសីដោយការការយ័ន្តគាថាលើថ្ងាស និង ចារយ័ន្តលើបាតដៃប៉ុណ្ណោះ~
ប៉ុន្តែក្រោយមកមានអ្នកមកសុំឱ្យចៅអធិការបិទមាសពេញមុខតែម្តង ព្រោះជឿថាជាបន្ថែមបារមីឱ្យជីវិត ទើបបណ្ដាលឱ្យរឿងនេះល្បីតែម្ដង។ ការបិទសន្លឹកមាសនេះ ចៅអធិកាវត្តទទួលតែមួយថ្ងៃ...
ត្រូវ១ ក្នុងចំនោម ៦ហើយ! ទើបតែដើមឆ្នាំសោះ ទំនាយលោកយាយពិការ ភ្នែក បានសម្រេច១បាត់ទៅហើយ រលកយក្សស៊ូណាមិ
ជឿជាក់ថា ប្រិយមិត្ត ពុកម៉ែ បងប្អូន ប្រាកដជាធ្លាប់បានទទួលជ្រាបអំពីទំនាយសំខាន់ៗមួយចំនួនរបស់លោកយាយពិការភ្នែក Baba Vanga សម្រាប់ឆ្នាំ២០២២ ដែលយើងខ្ញុំធ្លាប់បានជម្រាបជូនកាលពីពេលកន្លងទៅជាក់ជាមិនខាន ដែលក្នុងនោះក៏មានរលកយក្សស៊ូណាមិផងដែរ។~
ជាក់ស្ដែងថ្មីៗនេះ យោងតាមប្រភពព័ត៌មានពី CNN បានរាយការណ៍មកថា នៅភាគខាងជើងមហាសមុទ្រប៉ាសុីភិចមានបាតុភូតបន្ទុះភ្នំភ្លើងក្រោមបាតសមុទ្រមួយបានកើតឡើង។ បាតុភូតនេះបង្កឱ្យមាន រលកស៊ូណាមិ ~
ដែលកំពុងវាយប្រហារមកលើកោះ Tonga ហើយនឹងអាចវាយប្រហារមកលើប្រទេសមួយចំនួនដូចជា ជប៉ុន សហរដ្ឋអាមេរិក អូស្ដ្រាលី និង ប្រទេសនូវែលសេឡង់ផងដែរ។...
នៅខ្មែរយើងឃើញ ទិញឡាន ទិញចិញ្ចៀនជូនប្រពន្ធ តែនៅបរទេស ប្ដីម្នាក់នេះទិញវិមានដ៏ធំអាយុកាលជាង២០០ឆ្នាំជូនប្រពន្ធ និងតម្លៃដល់ទៅ…
បងប្អូនដែលនិយមបណ្ដាញសង្គម ប្រាកដជាបានដឹងហើយ អ្នកមានលុយ អ្នកល្បីៗតាមរយៈបណ្ដាញសង្គម តារា អ្នកលក់អនឡាញ ពួកគេភាគច្រើន តែងបង្ហាញការទិញរបស់ជូនមនុស្សជាទីស្រលាញ់របស់ខ្លួនឱ្យភ្ញាក់ផ្អើល មានដូចជា ផ្ទះ ឡាន គ្រឿងអលង្ការ...។ល។~
ពិតណាស់ឃើញយូរៗ យើងក៏ភ្ញាក់ផ្អើលអីទៀតដែរ ដោយសារតែវាជារឿងដដែលៗទៅហើយសម្រាប់អ្នកទាំងនោះបង្ហាញឱ្យអ្នកលេងបណ្ដាញសង្គមដូចយើងបានឃើញ។~
តែដោយឡែក រឿងនេះទើបភ្ញាក់ផ្អើល ដោយសារតែ បុរសជាប្ដីម្នាក់បានទិញ នូវវិមានបាក់បែកដ៏ធំមួយ ដែលមានមូលដ្ឋានក្បែរទីប្រជុំជន Cowbridge នៃប្រទេសវែល ក្នុងតម្លៃ៧៧៥,០០០ផោន (ប្រមាណ១,០៥៣,១០០ដុល្លារអាមេរិក) ជាការដូរ។~
អ្នកស្រី...
ទីបំផុត ឪពុកបង្កើតព្រមសារភាពមុខប៉ូលិសហើយ ថាខ្លួនធ្វើបែបនេះដាក់កូនស្រីខ្លួន
បងប្អូនមួយចំនួនប្រាកដជាបានជ្រាបហើយ ករណីក្មេងស្រីអភ័ព្វអាយុ៨ឆ្នាំម្នាក់ត្រូវបានម៉ែចុងធ្វើទារុណកម្មរហូតដល់ស្លាប់នៅទីក្រុង Binh Thanh (ហូជីមិញ) ~
បានធ្វើអោយមហាជនមានការខឹងសម្បារយ៉ាងខ្លាំង ដោយមានអ្នកខ្លះបានសំណូមពរឲ្យផ្តន្ទាទោសដាក់គុកស្រ្តីជាម្តាយចុងរូបនោះអស់មួយជីវិតថែមទៀតផង។ ក្រោយមក អាជ្ញាធរបាននិយាយថា ពួកគេនឹងកាត់ទោសម្តាយចុងនាង Nguyen Vo Quynh Trang អាយុ ២៦ឆ្នាំ ~
ស្នាក់នៅទីក្រុងGia Lai ដោយចោទពីបទធ្វើទារុណកម្មលើកុមារក្រោមបន្ទុក យោងតាមមាត្រា ១៤០នៃច្បាប់ព្រហ្មទណ្ឌឆ្នាំ២០១៥ដែលបានធ្វើវិសោធនកម្ម និងបន្ថែមក្នុងឆ្នាំ២០១៧។ ផ្អែកតាមប្រការ២ នៃមាត្រា...
ស្នេហ៍ហឺតស្នេហ៍ហៃ TikTok ផ្តេីមស្នេហ៍ បណ្ដាលឱ្យបងជួបអូន កំលោះអាយុ១៨ ស្រី៥៨ឆ្នាំ ធ្វេីឱ្យផ្អើលពេញហ្វេសប៊ុក
បណ្ដាញសង្គមវីដេអូខ្លីៗរបស់ចិន Tiktok កំពុងតែទទួលបានការគាំទ្រជាខ្លាំង ពីអ្នកលេងជុំវិញពិភព ដោយសារតែអាចឱ្យអ្នកកម្សាន្តអារម្មណ៏សប្បាយៗ និងទំនាក់ទំនងគ្នាផងដែរ។~
ជាក់ស្ដែងមានកម្លោះអាយុ ១៨ឆ្នាំម្នាក់ដែលប្រើប្រាស់បណ្ដាញសង្គមមួយនេះ បានបាក់ចិត្តផុងខ្លួនលង់ស្រលាញ់ ស្រ្តីម្នាក់ដែលមានអាយុ ៥៨ឆ្នាំ គិតទៅអាចធ្វើជាម្ដាយរបស់លោកបាន។~
ស្នេហារវាងកំលោះអាយុ១៨ឆ្នាំ និងស្រ្តីជាដៃគូស្នេហ៍វ័យ៥៨ឆ្នាំ ដែលមានវ័យខុសគ្នា៤០ឆ្នាំ បានផ្ទុះកក្រើកពេញបណ្តាញសង្គមជាពិសេសនៅក្នុងប្រទេសថៃ ក្រោយគូស្នេហ៍ខុសជំនាន់មួយគូនេះបានបង្ហោះវីដេអូដោយបានរៀបរាប់រឿងរ៉ាវដើមចងពីការសាងស្នេហ៍គ្រាដំបូង។~
លោកក៏បានបង្ហើបឱ្យដឹងផងដែរ លោកបានជួបគ្នាដំបូងក្នុង TikTok ដែលខាងស្រីជាអ្នកចាប់អារម្មណ៍លោកមុន ហើយក៏មានទំនាក់ទំនងនឹងគ្នា អស់រយៈពេល១១ខែមកហើយ ទើបសម្រេចចិត្តប្រកាសឱ្យគេដឹង៕ សូមមើលរូបភាពខាងក្រោម~៖
អស់រយៈពេលមួយឆ្នាំ ពេលនេះដឹងពីមូលហេតុ របស់នារីអូតេស្តម្នាក់នេះ ដែលបានស្លា ប់ ក្នុងបន្ទប់សណ្ឋាគារជាមួយប្រុសៗ
ជឿជាក់ថាប្រិយមិត្ត ពុកម៉ែ បងប្អូន និងអ្នកនិយមតាមដានព័ត៌មានតាមរយ:គេហទំព័រសារព័ត៌មានខ្មែរឡូត ប្រាកដជាធ្លាប់បានទទួលជ្រាបនៅរឿងរ៉ាវដំណឹងមរណភាពដ៏កក្រើករបស់នារីអូតេស្ត~
និងធ្លាប់ជាអតីតបេក្ខភាពបវរកញ្ញាហ្វីលីពីន នាង Christine Angelica Faba Dacer ដែលបានទទួល ម រណ ភាពកាលពីកំឡុងដើមខែមករា ឆ្នាំ២០២១កន្លងទៅជាក់ជាមិនខាន។ យ៉ាងណាមិញ កន្លងទៅអស់រយ:ពេលជាង១ឆ្នាំ ~
រឿងរ៉ាវជុំវិញហេតុការណ៍នៃមរណភាពរបស់នារីរូបស្រស់នេះក៏ត្រូវបានទម្លាយ ជាក់ស្តែងយោងតាមប្រភពដកស្រង់ពីគេហទំព័រសារព័ត៌មានដ៏ល្បី The Isarog នាង Christine...
មានកំណើតណាស់! ត្រឹមវ័យ១៩ ឆ្នាំសោះ កូនប្រុស David Beckham រកចំណូលបានច្រើនដល់ម្លឹង អាចដេកចាយបានហើយ
យោងតាមគេហទំព័រ The Sun បានឱ្យដឹងថា Romeo ទើបតែបានចុះកិច្ចសន្យាតម្លៃស្មើ ១.២ លានផោន (១.៦ លានដុល្លារអាមេរិក) ជាមួយម៉ាកយីហោកីឡា Puma ~
ដែលបានក្លាយជាកូនអ្នកមានបំផុតរបស់អតីតកីឡាករ David Beckham ។ តួយ៉ាង នេះគ្រាន់តែជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់លើកដំបូងនៅក្នុងអាជីពដែលកំពុងរីកចម្រើនរបស់ Romeo ដោយបានគេដឹងថា ~
ម៉ាកយីហោម៉ូត Yves Saint Laurent...
ដូចជា តិចពេកហើយ! ទីបំផុតម្តាយចុងចិត្តខ្មៅ ប្រឈមនឹងជាប់ទោសចំនួន…
យោងតាមប្រភពដកស្រង់ពីសារព័ត៌មាន CafeBiz នាព្រឹកនេះអាជ្ញាធរបាននិយាយថា ពួកគេនឹងកាត់ទោសម្តាយចុងនាង Nguyen Vo Quynh Trang អាយុ ២៦ឆ្នាំ ~
ស្នាក់នៅទីក្រុងGia Lai ដោយចោទពីបទធ្វើទារុណកម្មលើកុមារក្រោមបន្ទុក យោងតាមមាត្រា ១៤០នៃច្បាប់ព្រហ្មទណ្ឌឆ្នាំ២០១៥ដែលបានធ្វើវិសោធនកម្ម និងបន្ថែមក្នុងឆ្នាំ២០១៧។ ផ្អែកតាមប្រការ២ នៃមាត្រា ១៤០ ~
ជនណាដែលធ្វើទា រុ ណ កម្ម ឬប្រព្រឹត្តអំពើឃោរឃៅលើបុគ្គលដែលខ្លួនចិញ្ចឹម...