Wednesday, October 20, 2021

Tag: សិល្បៈបរទេស

អ្នកគាំទ្រជាច្រើនខកចិត្តក្រោយបានឃើញ Elle Fanning សម្រស់ស្អាតដូចអប្សរ តែបែរជាធ្លាក់ចុះដុនដាបដល់ម្លឹង

ប្រិយមិត្តជាច្រើនដែលទន្ទឹង និងតាមដានរឿងដ៏ល្បី ដែលសម្តែងដោយតារាស្រីបរទេសជើងចាស់អ្នកនាង Angelina Jolie រឿង​ម្ចាស់ស្រី​បួនសាច​ វគ្គ​២( Maleficent 2) ប្រាកដជាបានស្គាល់ និងចាប់អារម្មណ៍ចំពោះសម្រស់តារាស្រីសម្តែងនៅក្នុងនោះមួយរូប។~ ដោយក្នុងនោះតួអង្គព្រះនាង Aurora នៅក្នុងរឿងមួយនេះដែលសម្តែងដោយ Elle Fanning បានធ្វើឲ្យមហាជនជាច្រើនពិតជាពេញចិត្ត និងចាប់ចិត្តទៅលើរូបសម្រស់របស់នាង ដែលស្អាតដូចកូនក្រមុំជ័រយ៉ាងដូច្នោះ ជាពិសេសនៅពេលដែលនាងញញឹម។~ កាលពីថ្មីៗនេះ រូបភាពពីខាងក្រោយឆាកជាច្រើនសន្លឹក របស់ តារាសម្តែងស្រីដ៏ល្បី Elle Fanning...

ចប់ឈឹងតែម្ដង! កូនប្រុសតារាសម្ដែងលោក ឈិន ឡុង គ្មានថ្ងៃអាចចូលសិល្បៈវិញបានឡើយ គឺឲ្យមិនប៉ះដាច់ខាតការសិល្បៈ

តារាសម្តែង ឈិន ឡុង ដែលមានឈ្មោះពិតថាJackie Chan បានសារភាពប្រាប់បណ្តាញសង្គមអំពីភាពអាម៉ាស់របស់ខ្លួនដែលមានកូនប្រុសដើរខុសផ្លូវ​ រហូតពិបាកនឹងត្រលប់ក្រោយ ដែលផ្ទុយស្រលះពីរូបលោក ដែលបានខិតខំប្រឹងប្រែងចាប់យកអាជីព ជាអ្នកសម្តែងម្នាក់ដែល ត្រូវបានពិភពលោកទទួលស្គាល់។~ ដោយឡែក ទោះបីជារឿងកន្លងយូរហើយច្រើនឆ្នាំក្តីក៏ តារាប្រុសជើងចាស់រូបនេះ មិនភ្លេចនោះដែរ ដោយនៅក្នុងឆ្នាំ២០១៥ Jaycee Chan ដែលជាកូនប្រុសលោក បានជាប់ពន្ធធនាគារ៦ខែ ពីបទដែលផ្តល់កន្លែងរបស់ខ្លួនដល់អ្នកដទៃប្រើប្រាស់គ្រឿងញៀន ក្រោយពីបានជាប់ឃុំរួចហើយ រូបគេធ្វើការសុំទោសម្តងហើយម្តងទៀត ទៅកាន់មហាជនចំពោះទង្វើរបស់ខ្លួន ដែលបានជះឥទ្ធិពលដល់សង្គមជាតិ។~ ~ ទោះបីជាពេលនេះ...

អាណិតគាត់ វាសនាមនុស្សមិនដូចគ្នាមែន តារាស្រី Tai ជោគជ័យលើអាជីព មានលុយហូរហៀរ តែជីវិតកម្សត់រឿងមួយនេះ

ទោះជាបច្ចុប្បន្ននេះ តារាស្រី Tai Penpak ឈានចូលវ័យ ៦០ ឆ្នាំក្ដី តែតារាសម្តែងរូបនេះ នៅតែមានភាពស្រស់ស្អាតមិនផ្លាស់ប្តូរ ជាពិសេស កាន់តែមានការលេងខ្លួនយ៉ាងជក់ចិត្តក្នុងស្ទាយ៍ថ្មីៗទាំងសម្លៀកបំពាក់ និងម៉ូតសក់ដ៏ទាក់ទាញ ផងដែរ។ ~ ~ ហើយជាពិសេសតារាស្រីរូបនេះ ត្រូវបានទទួលការគាំទ្រជាច្រើនពីមហាជន អាចនិយាយបានថា ជាតារាស្រីម្នាក់ដែលជោគជ័យខ្លាំងលើវិថីសិល្បៈ មានទ្រព្យសម្បត្តិស្ដុកស្ដមផងដែរ។~ ថ្វីដ្បិតជោគជ័យលើអាជីពសិល្បៈ តែតារាជើងចាស់ Penpak ជួបតែស្នេហាមិនសមបំណង ដោយអ្នកស្រីធ្លាប់មានស្វាមីដល់ទៅ ៣ នាក់រួចមកហើយ។...

មហាជនច្បាស់ជាបើកភ្នែកធំ ពេលដែលបានដឹងអំ​ពី​ត​ម្លៃ​ខ្លួន​រ​ប​​ស់ កំពូលតារាសម្ដែងប្រុសរបស់ TVB លោក Moses Chan

លោក Moses Chan ជាកំពូលតារាសម្ដែងប្រុសរបស់ TVB និង ជាមេគ្រួសារដ៏ល្អម្នាក់ ហើយលោកតែងតែទទួលបានការគោរពស្រឡាញ់​ពី​សំ​ណាក់​​ទស្សនិក​ជន ​ក៏ដូចជាអ្នកគាំទ្ររបស់លោកជាខ្លាំង នាពេលកន្លងមក។~ ទទឹមនឹងកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញរបស់លោក មហាជនក៏ដូចជាអ្នកគាំទ្រ ច្បាស់ជាបើកភ្នែកធំ ពេលដែលបានដឹងអំ​ពី​ត​ម្លៃ​ខ្លួន​រ​ប​​ស់​​តារា​ប្រុសរូបនេះ ក្នុងបញ្ជីតារាសម្ដែងដែលទទួលបានប្រាក់ខែខ្ពស់ជាងគេបំផុត ។~ ~ យោងតាមបញ្ជីរាយឈ្មោះតារាសម្ដែងហុងកុងរបស់ប៉ុស្តិ៍ TVB ទាំងអស់ តារាប្រុសរូបនេះ ត្រូវបានខាងស្ថានីយ៏បានផ្ត​ល់​ឱ្យ​ជា​ទឹ​ក​ប្រាក់ចំនួន ១៦,៣ លានដុល្លារ ក្នុងមួយឆ្នាំ បើគិតទៅជាង ១លាន៣សែនដុល្លារអាមេរិកក្នុងមួយខែ។~ ហើយនេះ...

ពីតារាជើងចាស់មិនសូវល្បី ពេលនេះ តួឯកលេខ 456 ល្បីខ្លាំងរកលុយបានច្រើនលានមួយប៉ប្រិចភ្នែក

តួឯកប្រុសនៅក្នុងរឿង Squid Game ដែលគេស្គាល់ថាជា Player 456 កំពុងតែទទួលការចាប់អារម្មណ៍ខ្លាំងពីមហាជនជាច្រើនបន្ទាប់ពីលោកសម្ដែងរឿងនេះ។ លោក Lee Jung Jae គឺជាតារាសម្ដែងជើងចាស់ម្នាក់~ ដែលប្រលូកក្នុងវិស័យសិល្បៈជាយូរមកហើយ។ តារាប្រុសរូបនេះ ត្បិតថាជាតារាជើងចាស់មែន តែមិនសូវមានឈ្មោះល្បីល្បាញលើឆាកអន្តរជាតិទេ ទើបតែក្រោយថតរឿង Squid Game នេះ លោកទទួលបានការចាប់អារម្មណ៏ ~ ~ និងគាំទ្រជាខ្លាំងពីមហាជនពេញពិភពលោកតែម្ដង។ ហើយបើយោងតាមសារព័ត៌មានកូរ៉េបានឱ្យដឹងថា ភាពជោគជ័យរបស់រឿង «Squid...

តួស្រីក្នុងរឿងស្ដេចកំប្លែងទិនហ្វី ពេលនេះកូន ៣នាក់ហើយ ស្អាតៗណាស់ ហើយនាងជាស្រ្តីមេម៉ាយ ស្អាតខ្លាំង ដោយមានអាយុ…

បងប្អូនខ្មែរដែលចូលចិត្តរឿងចិនប្រាកដជាបានស្គាល់ តារាស្រី Cecilia Cheung ដែលនាងគឺជាតួឯកស្រីក្នុងរឿង ស្ដេចកំប្លែងទិនហ្វី ឫហៅថា King of Comedy ដែលជារឿងមួយទទួលបានការគាំទ្រជាខ្លាំង។~ សព្វថ្ងៃនេះ តារាស្រីរូបនេះ មានអាយុ ៤១ ឆ្នាំហើយ និងតែងតែងបង្ហាញខ្លួនស្រស់ស្អាត ដែលទទួលបានការកោតសរសើរជាខ្លាំង បើទោះបីជាក្លាយជាអ្នកម្តាយកូន ៣ ក៏ពិតមែន តែនៅតែមានការថែរក្សារូបរាង និងសម្រស់ឲ្យមានភាពស្រស់ស្អាត វ័យក្មេង ស្ទើរតែដូចក្រមុំវ័យ២០...

តួស្ដេចក្នុងរឿងទិនហ្វី លោក Cheung Tat Ming ជាតារាមួយរូបគួរឲ្យអាណិតណាស់ ប្រពន្ធក៏ត្រូវលែងលះ ហើយមានជំងឺមួយនេះថែមទៀត

តារា​សម្ដែង​ប្រុស Cheung Tat Ming ពិតជាតារាមួយរូបគួរឲ្យអាណិតណាស់ ដោយពេលប៉ុន្មានឆ្នាំមុន មានការ​បែក​គ្នា​ជាមួយ​ប្រពន្ធ​ដែល​ធ្លាប់​រួម​សុខ​ទុក្ខ​ជាមួយ​គ្នា​ជាង​២០​ឆ្នាំ​កន្លង​ផុត​ទៅ ហើយសុខ​ចិត្ត​តស៊ូ​ជាមួយ​ជំងឺ​មហារីក​តែ​ម្នាក់​ឯង។~ យ៉ាងណាមិញ តាមរយៈប្រភពមួយនេះ បានឲ្យដឹងថា លោក Cheung Tat Ming គឺ​ជា​តារា​ជើង​ចាស់​របស់​ហុងកុង​ដែល​ត្រូវ​បាន​ទស្សនិកជន​ខ្មែរ​ភាគ​ច្រើន​ស្គាល់​មុខ​តាម​រយៈ​ភាពយន្ត "Forbidden City Cop” ដែល​សម្ដែង​រួម​ជាមួយ​ស្ដេច​កំប្លែង​ទិនហ្វី។ ~ ឆ្នាំ​២០១២ លោក​ដឹង​ថា​ខ្លួន​មាន​ជំងឺ​មហារីក​បំពង់ក​និង​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​រហូត​ទម្ងន់​សល់​ត្រឹម​តែ ៣៦​គីឡូ។ ក្រោយ​ពេល​បែក​គ្នា​ជាមួយ​ប្រពន្ធ​បែប​នេះ តារា​សម្ដែង​កើត​ឆ្នាំ​១៩៦៤​នឹង​ត្រូវ​តទល់​នឹង​ជំងឺ​ម្នាក់​ឯង។~ ប៉ុន្តែ...

បែបធុញនឹងភាពសង្ហាពេក ទើបប្រុសស្អាត Charlie Puth ទុកសក់វែងម្ដង ដែលមើលទៅរៀងចាស់ជាងមុន

ជារឿយៗ តារាចម្រៀងប្រុសដ៏ល្បី លោក Charlie Puth តែងតែត្រូវបានគេទទួលពីសមត្ថភាពសិល្បៈរបស់លោកច្រើន ដោយសារតែតារាប្រុសរូបនេះ មិនត្រឹមតែអាចច្រៀងបានយ៉ាងពីរោះគ្រប់បទប៉ុណ្ណោះទេ~ តែគេថែមទាំងចេះនិពន្ធបទភ្លេង និងលេងភ្លេងបានដោយខ្លួនឯងថែមទៀតផង ពិសេសហ្វេនៗក៏លង់ស្នេហ៍ជារូបសម្បត្តិលោកជាច្រើនផងដែរ។ ទន្ទឹមនឹងនេះ ស្រាប់តែមួយរយៈចុងក្រោយនេះ Charlie Puth បានធ្វើឲ្យមហាជនមានការស្រង៉ាកចិត្តជាខ្លាំង ~ ~ ដោយសារតែ តារាប្រុសវ័យ ២៩ឆ្នាំរូបនេះ ហាក់បណ្ដែតបណ្ដោយខ្លួន មិនសូវចេះថែរក្សាសម្រស់ឲ្យមើលទៅក្មេងជាងវ័យនោះទេ តែផ្ទុយទៅវិញ យើងឃើញលោកបែរជានិយមធ្វើខ្លួនស្លុយៗ ទុកសក់ក្រញាញ់ៗយ៉ាងវែង...

ខ្លាំងជាងមនុស្សទៀត! ឆ្មារបស់ Taylor Swift មានទ្រព្យសម្បតិ្តជិត ១០០ លានដុល្លារអាមេរិក ដោយរកលុយតាមវិធីនេះ

អ្នក​ប្រហែលជា​ធ្លាប់​ដឹង​ឮ​ពី​មនុស្ស​ដែល​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ជា​ច្រើន​ជុំវិញ​ពិភពលោក​ហើយ ប៉ុន្តែ​អ្នកមាន​ដែល​ឮ​ពី​សត្វ​ចិញ្ចឹម​ដែល​រក​ប្រាក់​ចំណូល​បាន​រាប់​លាន​ដែរ​ទេ? ក្រៅពី​ជួយ​កំដរ​ម្ចាស់​ហើយ សត្វ​ចិញ្ចឹម​មួយ​ចំនួន​ថែម​ទាំង​រក​ប្រាក់​ចំណូល​រាប់​លាន​ដុល្លារ​ឲ្យ​ទៅ​ម្ចាស់​វា​ផង​ដែរ។~ ~ ជាក់ស្ដែងដូចជាឆ្មា​ចិញ្ចឹម​មួយ​ក្បាល​របស់​តារា​ចម្រៀង Taylor Swift ដែល​មិន​ត្រឹម​តែ​ទទួល​បាន​ភាព​ល្បីល្បាញ​ខ្លាំង​ដូច​ម្ចាស់​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​លើសលប់​ទៀត​ផង។~ Olivia Benson ជា​ឆ្មាញី​ប្រភេទ Scottish Fold ដែល​ត្រូវ​បាន​តារា​ចម្រៀង Taylor Swift ចិញ្ចឹម​តាំង​ពី​ឆ្នាំ ២០១៤ មក។ សត្វ​ឆ្មា​មួយ​នេះ​ជាប់​ក្នុង​រូបភាព​បង្ហោះ​លើ Instagram របស់​ម្ចាស់​ជា​ច្រើន​ដង ~ និង​ថែម​ទាំង​បាន​ថត​ផ្សាយពាណិជ្ជកម្ម​យោ​ប្រេ​ន​ធំ​ៗ​ដូច​ជា Keds និង...

ពេលបានមើលរូបកាលនៅរៀនវិទ្យាល័យ ទើបដឹងថា ម៉ារីម៉ា ស្អាតពីធម្មជាតិពិតៗ គ្មានការកែកុនឡើយ

នាង Marian Rivera ឬដែលមហាជន និងប្រិយមិត្ត ពុកម៉ែ បងប្អូនបានស្គាល់ថាជា ម៉ារីម៉ា ដែលជាតារាស្រីហ្វីលីពីនដ៏ល្បីល្បាញមួយរូបនោះ បានធ្វើឲ្យហ្វេនៗដែលជាអ្នកគាំទ្រនាងមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយរូបថតរបស់នាង~ កាលកំឡុងពេលសិក្សាថ្នាក់បរិញ្ញាបត្រនៅសកលវិទ្យាល័យត្រូវបានបង្ហោះលើបណ្តាញហ្វេសប៊ុក។ យ៉ាងណាមិញនៅក្នុងរូបថតនោះ គេឃើញថាសម្រស់របស់ម៉ារីយ៉ា កាលពីនាងនៅជាសិស្ស រហូតមកទល់នឹងពេលនេះគឺមានសូវឃើញមានអ្វីប្រែប្រួលឡើយ~ ផ្ទុយទៅវិញមហាជន និងអ្នកគាំទ្រជាច្រើនបានកោតសរសើរនាងពីសម្រស់ដែលស្រស់ស្អាតតាមបែបធម្មជាតិពិតៗ ទម្រង់មុខមូលស្អាត និងស្នាមញញឹមដ៏ស្រស់ស្អាត អមដោយច្រមុះចុងស្រួចដែលធ្វើឲ្យនាងក្លាយជាតារាស្រីជនជាតិហ្វីលីពីនម្នាក់ដែលមានប្រជាប្រិយភាពម្នាក់ដែលទទួលបានការគាំទ្រខ្លាំងពីមហាជន។~ សូមបញ្ជាក់ផងដែលថា គិតមកត្រឹមឆ្នាំ២០២១នេះ ម៉ារីម៉ា នាងមានអាយុ៣៧ឆ្នាំហើយ ខណ:ដែលនាងក៏មានស្វាមី និងកូនៗចំនួន២នាក់...

ផ្ទុះព័ត៌មានស្នេហា ទីនហ្វី គម្រោមផងអីផង ទើប ក្មេងស្រីបវរកញ្ញាហុងកុងវ័យ ១៧ឆ្នាំ ចេញមកនិយាយ

តារាសម្តែង​ និងជាផលិតករដ៏ល្បីឈ្មោះលោក Stephen Chow ដែលប្រិយមិត្តខ្មែរភាគច្រើនបានស្គាល់ជា ទីនហ្វី កំពុងតែធ្វើឳ្យមានការចាប់អារម្មណ៏ជាខ្លាំងទៅលើរូបលោក នាពេលកន្លងទៅ។ ការចាប់អារម្មណ៏នេះ ត្រូវបានគេប្រទះឃើញកំពុងមានទំនាក់ទំនងជាមួយនារីវ័យក្មេងម្នាក់ ដែលត្រូវបានគេស្គាល់ថានាងគឺជាអតីតបេក្ខជនបវរកញ្ញាហុងកុង ២០២១។~ ក្រោយមកក៏បែកធ្លាយរូបភាពរបស់តារាប្រុសជើងចាស់រូបនេះ ធ្វើឳ្យកក្រើកពេញបណ្ដាញសង្គម និងបណ្ដាញសារព័ត៌មានតែម្ដង ដោយបង្ហាញពី ទិនហ្វី កំពុងដើរលេងជាមួយនារីវ័យ ១៧ ឆ្នាំឈ្មោះ Ukei Cheung ឬ Zhang Xiaoqi...

កូនគោចម្លែក កើតមកមានភ្នែកតែ ១ផ្អើលអ្នកភូមិនាំគ្នាគោរពបូជា ជឿថាព្រះមកចាប់កំណើត ដល់ដឹងការពិតមានជំងឺនេះសោះ

ពិតជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល ដែលកូនគោដ៏ចម្លែកមួយក្បាលទើបនឹងកើត ត្រូវបានអ្នកស្រុក នៅភាគខាងជើងប្រទេសឥណ្ឌា នាំគ្នាគោរពបូជា ចាត់ទុកដូចជាព្រះក្នុងសាលនាហិណ្ឌូ ក៏ព្រោះតែកូនគោមួយក្បាលនោះ ខុសប្លែកពីសត្វគោដទៃ កើតមកមានភ្នែកតែមួយគត់។~ បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា កូនគោខាងលើដែលកំពុងតែបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិស្រុក ភ្លូកទឹកភ្លូកដី នាំគ្នាមកមើល និងគោរពបូ-ជាដូចជាព្រះនេះ កើតមកមានភ្នែកតែ១ ធំ នៅកណ្តាលមុខរបស់វាតែម្តង ខណៈសូម្បីតែច្រមុះមាត់ចង្ការបស់វាវិញ ក្រឡុបៗដូចប្រដាប់ឃ្លុំមាត់ឆ្កែ អណ្តាតលៀនប៉ឹមៗអឹបជាប់ច្រមុះ ដូចប្រឹងដកដង្ហើមយ៉ាងខ្លាំង។~ ~ ម្ចាស់កូនគោចម្លែកនេះ មិនបញ្ចេញឈ្មោះបាននិយាយថា ចាប់តាំងពីកូនគោនេះកើតមក មានមនុស្សម្នាជាច្រើនផ្អើលនាំគ្នាមកមើលវា។...