Friday, January 21, 2022

Tag: សិល្បៈបរទេស

ពីតារាស្រីកំពូលសម្រស់ ពេលនេះតារាស្រី Selena Gomez ឡើងគីឡូក្លាយជាអូនអ៊ូកហើយ ជាមួយភាពសាមញ្ញៗ មិនខ្វល់ភ្នែកញាតិ

មហាជនច្រើន ជាពិសេសអ្នកគាំទ្ររបស់តារាចម្រៀងស្រី Selena Gomez តែម្ដង ដែលមានកាភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលបានឃើញរូបរបស់នាង ត្រូវបានចុះផ្សាយតាមបណ្ដាញសារព័ត៌មានធំៗ នៅពេលទទួលទានអាហារថ្ងៃត្រង់ជាមួយមិត្តភក្តិនៅភោជនីយដ្ឋានមួយក្នុងទីក្រុង Los Angeles ។~ អ្វីដែលមនុស្សជាច្រើនសម្ដែងការភ្ញាក់ផ្អើលនោះគឺ រូបរាងសម្រស់របស់នាងតែម្ដង ដែលបានផ្លាស់ប្ដូរជាខ្លាំង ជាមួយនឹងការឡើងទម្ងន់ដែលមិនធ្លាប់មានពីមុនមក។~ រូបរាងម៉ាប់ៗរបស់នាង មើលទៅពិតជាសាកសមនឹងខោអាវរលុងៗបែបសាមញ្ញ គួបផ្សំទៅនឹងមុខទទេ គ្មានការផាត់មុខសូម្បីតែបន្តិច ដែលមើលទៅនាងមិនដូចជាតារាល្បីដូចកាលពីមុនឡើយ។~ ~ ទោះមើលទៅមិនស្អាតដូចមុនក៏ពិតមែន នឹងធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលចំពោះការផ្លាស់ប្ដូរនេះក៏ពិតមែន តែតារាស្រីរូបនេះ នៅតែមានអ្នកគាំទ្រថាសម្រស់របស់នាងនៅស្អាត បែបសាមញ្ញ ទោះបីជាមិនហាយសូរដូចមុនមែន៕...

Justin ពិបាកចិត្តខ្លាំង ក្រោយមានពាក្យចចាមរ៉ាមថាខ្លួនធ្វើបាបប្រពន្ធ រហូត Hailey ទ្រាំមិនបានចេញមកបកស្រាយថា

រូបភាពមួយសន្លឹក បានធ្វើឲ្យផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ដែលមើលទៅទំនងជាតារាចម្រៀងប្រុស លោក Justin Bieber ស្រែកគំហកដាក់ភរិយារបស់ខ្លួន ព្រោះទំនាស់ពាក្យសម្ដី ឫរឿងអ្វីមួយ។~ រូបមួយសន្លឹកដែលសន្និដ្ឋានដោយអ្នកលេងបណ្ដាញសង្គម ហើយក៏ទទួលរងនូវការរិះគន់ ខណៈដែលមហាជនជាច្រើន ពីអ្នកលេងបណ្ដាញសង្គមផងដែរ ដែលបានបង្ហាញពីអារម្មណ៍អាក់អន់ចិត្ត និងខឹងចំពោះអាកប្បកិរិយារបស់តារាចម្រៀងប្រុសរូបនេះ ។~ ដែលមានពាក្យចចាមអារ៉ាមអាក្រក់ក្នុងបណ្ដាញសង្គមថា តារាប្រុស Justin បានធ្វើបាបជីវិតរបស់ប្រពន្ធ Hailey ផងដែរ។ ហើយមានការបង្ហោះនិយាយមិនល្អមិនចេះឈប់បែបនេះ ទើបធ្វើឲ្យតារាស្រីជាប្រពន្ធតារាចម្រៀងប្រុសរូបនេះ ~ ~ បានចេញមុខបកស្រាយថា៖ «អ្នកត្រូវយល់ពីការពិតដែលនៅពីក្រោយអ្វីៗទាំងអស់នេះ។...

ឃើញក្នុងរឿងជាអ្នកបម្រើទេ តែជីវិតជាក់ស្ដែងវិញ តារាស្រី Min Ratawan ហាយសូរអស់ទាស់ ថែមបានបញ្ចប់ការសិក្សាថ្នាក់…

បងប្អូនដែលចូលចិត្តរឿងភាគថៃ ប្រាកដជាបានស្គាល់តារាសម្ដែងស្រី Min Ratawan ដែលនាងភាគច្រើន គឺដើរតែជាអ្នកបម្រើ ដូចជាក្នុងរឿង «ជីវិតនាងឡាំយ៉ង» ជំនាន់ទី ២ជាដើម។~ ក្នុងរឿងនាងត្រឹមតែជាអ្នកបម្រើ តែជីវិតក្រៅខ្សែភាពយន្តវិញ តារាស្រីរូបនេះ ពិតជារស់នៅសុខស្រួល និងប្រើជីវិតហាយសូរថែមទៀតផង។ ក្រៅពីនេះ តារាស្រីរូបនេះ ក៏ជាសិស្សពូកែផងដែរ ព្រោះនាងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រពីមហាវិទ្យាល័យវិចិត្រសិល្បៈ និងផ្នែកដឹកនាំការសម្តែងផ្ទាល់ ដោយមានសញ្ញាប័ត្រអនុបណ្ឌិតបញ្ជាក់ការសិក្សា ពីមហាវិទ្យាល័យសិល្បៈសាកលវិទ្យាល័យជូឡាឡុងកនថែមទៀត ។~ ~ តារាស្រីរូបនេះ តែងបង្ហាញភាពហុឺហាររបស់នាងក្នុងបណ្ដាញសង្គមជាមួយនឹងការរស់នៅយ៉ាងមានក្តីសុខជាមួយនឹងគំនរទ្រព្យ និង...

តារាស្រី Chen Yihan ធ្លាប់ជានារីកំពូលសម្រស់ តែក្រោយមានប្ដី និងកំពុងមានកូនទី២ បែរជាបាក់សម្រស់ ហួសការស្មាន

ថ្មីៗនេះ អ្នកគាំទ្រតារាសម្ដែងស្រី Chen Yihan ពិតជាមានការហួសចិត្ត និងភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានឃើញរូបតារាស្រីនេះ កំពុងតែពរពោះកូនទី២។~ ពិតជាភ្ញាក់ផ្អើល ដោយសារតែតារាស្រី Chen Yihan គឺជាតារាស្រីមួយរូប ដែលមានរូបសម្រស់ស្រស់ស្អាតខ្លាំង ដែលជានារីម្នាក់ ត្រូវបានប្រុសៗជាច្រើន ​​​បានបាក់លង់នឹងសម្រស់តារាស្រីរូបនេះ។~ ~ តែពេលនេះ ផ្ទុយស្រលះ ទស្សនិកជនជាច្រើន ពិតជាផ្ដោតការយកចិត្តទុកដាក់ទៅលើសម្រស់នៅលើផ្ទៃមុខរបស់តារាស្រីរូបនេះ ដែលហាក់ដូចជាមានការធ្លាក់ចុះយ៉ាងខ្លាំង ព្រមជាមួយនឹងរូបរាងស្គមស្គាំងជាងមុន ភ្នែកធំជ្រៅ មើលទៅពិតជាចាស់ច្រើនណាស់ ទើបតែកូនទី២សោះ។~ មិនត្រឹមតែប៉ុណ្ណោះ...

ខួបកំណើតឆ្នាំនេះ បើគិតពីអាយុ Fan BingBing ក្លាយជាអ៊ុំស្រីហើយ តែបើមើលសម្រស់វិញ ដូចនារីទើបពេញក្រមុំ

តារាសម្តែងស្រីដ៏ល្បី Fan BingBing ត្រូវបានគេចាត់ទុកថាមានសម្រស់ឈានមុខគេ នៃឧស្សាហកម្មកម្សាន្តចិនដែលមានទម្រង់មុខល្អឥតខ្ចោះ ពិបាករកអ្នកណាមកប្រៀបផ្ទឹមបានឡើយ រហូតដល់មានអ្នកខ្លះព្យាយាមកែឲ្យដូចតែនៅតែមិនអាចទៅរួច។ ~ ~ ចំណែកកាលពី​ថ្ងៃ​ទី ១៦ ខែ​កញ្ញា ឆ្នាំ ២០២១ កន្លងទៅនេះ គឺ​ត្រូវ​ជា​ថ្ងៃ​ខួប​កំណើត​គម្រប់​អាយុ ៤០ ឆ្នាំ​ របស់​តារា​ស្រី​រូបនេះ ក្នុង​ថ្ងៃ​ខួប​កំណើត​របស់​តារា​សម្ដែង​ស្រី​រូប​នេះ មាន​អ្នក​គាំទ្រ​របស់​នាង​ជាច្រើន បាន​នាំ​គ្នា​ធ្វើ​ការ​ជូន​ពរ ហើយ​ជា​ពិសេស​នោះ អ្នក​គ្រប់គ្រង​របស់​នាង ក៏​បាន​ធ្វើ​ការ​បង្ហោះ​កម្រង​រូបភាព​មួយ​ចំនួន...

ចាំដល់ពេលយកណាប្រពន្ធ តាវ មីញសុឺ អាយុជិត ៥០ ឆ្នាំហើយ ថែមទាំងសង្ហាទៀត តែមិនទាន់បើកបេះដូងយកប្រពន្ធ

Jerry Yan ឫយើងស្គាល់ថាជា តាវ មីញសុឺ គឺជាតារាសម្តែងរូបស្រស់សង្ហាមួយរូប ដែលល្បីឈ្មោះខ្លាំងនៅក្នុងប្រទេសចិនតៃវ៉ាន់ ដែលប្រើប្រាស់រយៈពេលប្រឡូកក្នុងវិស័យសិល្បៈ មិនក្រោម២០ឆ្នាំនោះទេ។~ ជាការពិតណាស់ តារាប្រុសនេះ បានល្បីឈ្មោះខ្លាំងបំផុត នៅក្នុងឆ្នាំ២០០១ ក្រោយពីបានសម្តែងជាតួអង្គប្រុសមួយរូបនៅក្នុងខ្សែភាពយន្ត F4។ ចាប់តាំងពីពេលនោះមក លោកក៏បានចាប់មានគេស្គាល់កាន់តែខ្លាំងឡើងៗ រហូតដល់ទៅណាមកណាក៏មានអ្នកគាំទ្រដេញតាមឥតល្ហែរ មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានត្រូវជាប់ឈ្មោះជាប្រុសស្អាតប្រចាំតៃវ៉ាន់ផងទៀតផង។~ ~ ដោយឡែក បច្ចុប្បន្នវ័យរបស់ Jerry Yan គឺរាងជ្រេបន្តិចហើយ ដោយសព្វថ្ងៃលោក...

តារាប្រុស Alec Su ថាលោក ដាច់ខាតមិនធ្វើការជាមួយ នាងត្រចៀកកាំ ទៀតឡើយ ដោយសារតែខ្លាចទប់អារម្មណ៏មិនបាន

បងប្អូនខ្មែរភាគច្រើនប្រាកដជាធ្លាប់បានមើលរឿង «My Fair Princess» ហើយ ដោយតួឯកប្រុសក្នុងគឺ លោក Alec Su និង តួឯកស្រីនាង Zhao Wei ដែលហៅថា ត្រចៀកកាំ ។~ តួប្រុសស្រីទាំងពីរនាក់នេះត្រូវបានគេមើលឃើញថា គឺជាដៃគូដ៏សាកសមបំផុត ក្នុងការសម្ដែងរឿង «My Fair Princess» និង «Romance...

កម្មវិធីដ៏ធំល្បី Met Gala តារាស្រី Nicki អត់ចូលរួមដោយសារអត់ទាន់ចាក់វ៉ាក់កូវីដ ហើយមូលហេតុដោយសារតែនាង ខ្លាចអសមត្ថភាព

Nicki Minaj គឺជាតារាចម្រៀងស្រីស្បែកខ្មៅរូបស្រស់ ដ៏មានប្រជាប្រិយខ្លាំងក្លាមួយរូបម្នាក់ របស់ប្រទេសអាមេរិក ដែលមានអ្នកគាំទ្ររាប់លាននាក់រាប់ជុំវិញពិភពលោកទាំងមូល។~ ជាការពិតណាស់ តារាស្រីរូបនេះ មានភាពល្បីល្បាញខ្លាំង តាំងពីចូលក្នុងសិល្បៈលើកដំបូងក្នុងឆ្នាំ២០១០ រហូតមកទល់សព្វថ្ងៃនេះ អាចនិយាយបានថា ម្ចាស់បទ«Starship» រូបនេះ ទទួលបានភាពជោគជ័យនៅក្នុងអាជីពទៅហើយ ក្រៅពីនេះទៀត ឆ្លៀតពេលទំនេរ Nicki Minaj ក៏តែងតែធ្វើការងារសង្គមដោយបរិច្ចាគថវិកាទៅមហាជនដែលខ្វះខាតជារឿយៗផងដែរ។~ ~ ដោយឡែកថ្មីៗនេះ កម្មវិធីដ៏ធំល្បី Met Gala 2021...

ហេតុតែល្បីមិនខ្វះវិធីរកលុយទេ! មុនចូលនិវត្តន៍ រុាំបូ ដាក់លក់របស់ចាស់ៗសល់ពីការសម្តែងរឿងល្បីៗជាង ៥០០ មុខ កើបលុយបានដូចរន្ទះ

លោក Sylvester Stallone មានវ័យ ៧៥ឆ្នាំ ដែលជាតារាសម្តែងល្បីឈ្មោះក្នុងរឿង «Rambo» និងមានរឿងល្បីៗជាច្រើនទៀត ដែលសម្ដែងដោយលោក។~ ប៉ុន្តែរឿងដែលគេទទួលស្គាល់គាត់ខ្លាំង និងល្បីខ្លាំង គឺរឿង Rambo តែម្ដង ដែលសូម្បីតែប្រជាជនខ្មែរ ស្គាល់សឹងតែគ្រប់គ្នាតែម្ដង ដែលតែងតែហៅថា រុាំបូ។~ ចំណែកថ្មីៗនេះ វត្ថុសម្ភារអនុស្សាវរីយ៍ចាស់ៗគួរឱ្យចាប់អារម្មណ៍ជាច្រើនរបស់តារាប្រុសជើងចាស់រូបនេះ ដែលធ្លាប់ប្រើប្រាស់ក្នុងរឿង រុាំបូ និងរឿងជាច្រើនទៀត ត្រូវបានគេដាក់លក់ដេញថ្លៃជាផ្លូវការ នៅថ្ងៃទី ៥...

ធ្លាយរូបច្រើនសន្លឹកមិនទាន់កែ គេនាំគ្នារិះគន់ព្រៀត ខណៈអ្នកគាំទ្រ នៅតែថាស្អាត ជាងអ្នករិះគន់

Dilraba គឺជាតារាសម្តែងស្រីលំដាប់កំពូលមួយ ដែលមានទេពកោសល្យក្នុងការសម្ដែង ហើយតែងតែទទួលបានការចាប់អារម្មណ៍នៃសម្រស់ដ៏ស្រស់ស្អាតរបស់នាង ដែលមហាជនជាច្រើនក្នុងបណ្ដាញសង្គម អ៊ីនធើណែត កោតសរសើរមិនដាច់ពីមាត់។~ ប៉ុន្តែថ្មីៗនេះ តារាស្រីរូបនេះ បានទទួលការរិះគន់ជាច្រើនផងដែរ ទៅលើរូបសម្រស់របស់នាង នេះក៏ដោយសារតែក្នុងបណ្ដាញសង្គមចិន Weibo មានកាបង្ហោះពីសម្រស់ពិតរបស់តារាស្រីវ័យ ២៩ឆ្នាំរូបនេះ នៃជីវិតពិត ក្រៅឆាក គឺមិនដូចអ្វីដែលអ្នកគិតឡើយ។~ ~ ដោយសារតែ មានការផ្តិតរករូបជិត មិនទាន់កែ ដោយអ្នកអាចឃើញថា Dilraba បច្ចុប្បន្នកំពុងប្រឈមមុខនឹងសញ្ញានៃភាពចាស់ជាច្រើនពីស្បែកដែលយារធ្លាក់ ស្នាមជ្រួញ តែម្តង...

មិនងបង្ហាញព្រោះមានអ្នកគាំទ្រមិនពេញចិត្ត! យូរៗ Mario និង គូស្នេហ៍ចេញរូបគូឡើងផ្អែមល្ហែម ក្នុងថ្ងៃកំណើត

ចាប់តាំងពីមានទំនាក់ទំនងស្នេហានឹងគ្នា អស់រយៈពេលយ៉ាងយូរទៅហើយ តែគូស្នេហ៍តារាប្រុស លោក Mario និង នាង Junji ​ហាក់ដូចជាកម្រនឹងបានបង្ហាញពីភាពផ្អែមល្ហែម~ នៅលើបណ្ដាញសង្គម ក្រៅ​ពី​មាន​ឱកាស​ពិសេស​ម្តងម្កាល តែប៉ុណ្ណោះ ជាពិសេសពេលស្នេហ៏ចាប់ផ្ដើមក៏មានអ្នករិះគន់ច្រើនគួរសមផងដែរ ថា Junji មិនបានតារាប្រុសស្អាត ដូច Mario ឡើយ។ ​យ៉ាងណាមិញ នៅទីបំផុត~ ហ្វេនៗជាច្រើន ក៏បានមើលឃើញ រូបភាពដ៏កម្រមួយពីគូស្នេហ៍អ្នកទាំងពីរ បន្ទាប់ពីតារាស្រី Junji...

លោកយាយពិការភ្នែកដែលធា្លប់ទាយរឿងធំៗលើពិភពលោកត្រឹមត្រូវ ៨៥ភាគរយ ពេលនេះបង្ហាញទំនាយក្នុងឆ្នាំ ២០២២ ជិតមកដល់នេះ គួរឱ្យបារម្ភ

មនុស្សភាគច្រើនប្រហែលជាបានស្គាល់លោកយាយពិការភ្នែក Baba Vanga ហើយ។ សមត្ថភាពទស្សន៍ទាយរបស់គាត់ ត្រូវបានមនុស្សលើសកលលោកកោតសរសើរពោលគឺលោកយាយបានទាយត្រូវហេតុការណ៍ធំៗជាច្រើនដូចជាការរំលាយសហភាពសូវៀត, ការវាយប្រហារថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១, ជាដើម ពោលគឺអត្រាត្រឹមត្រូវរបស់គាត់គឺមានរហូតដល់ទៅ៨៥ភាគរយឯណោះ។~ យ៉ាងណាមិញ នៅឆ្នាំ២០២២ខាងមុខនេះ យោងតាមទំនាយទាយទុក និងការព្យាករណ៍របស់ លោកយាយBaba Vanga ដែលជាការដកស្រង់ដោយសារព័ត៌មាន MSN New ពិភពលោករបស់យើងនឹងជួបប្រទះទៅនឹងហេតុការណ៍សំខាន់ៗទាំងនេះ៖ ១/.ការរញ្ជួយដីនិងរលកយក្សស៊ូណាមិ នៅពេលដែលយើងនិយាយអំពីការទស្សន៍ទាយពីរញ្ជួយដីក្នុងពិភពលោក វាហាក់ដូចជាគ្រោះមហន្តរាយធម្មជាតិតែងតែមាន។ ប៉ុន្តែលោកយាយ Baba Vanga បានព្យាករណ៍ថានៅឆ្នាំ ២០២២...